ព័ត៌មានជាតិ

ក្រុមហ៊ុន២ នឹងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី នៅកំពង់ធំ និងព្រះសីហនុ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានសម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន២ បង្កើត​ស្ថានីយ៍ផលិតថាមពលអគ្គិសនី ក្នុងទុនវិនិយោគសរុបប្រមាណ ១៣លានដុល្លារ។

គម្រោងទាំង២នោះ ទី១ របស់ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែល​គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ មានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤នាក់។

ទី២ ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *