ថ្ងៃនេះ កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់ទៅ ៣៤នាក់
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា កម្ពុជាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ រហូតដល់ទៅ ៣៤នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ បានកើនដល់ ១២២២នាក់ហើយ។
សម្រាប់ករណីឆ្លងកូវីដ១៩ថ្មីវិញ នៅថ្ងៃនេះ កម្ពុជាមានករណីឆ្លងថ្មីចំនួន ៨២៥នាក់ ក្នុងនោះករណីនាំចូលមានជិតពាក់កណ្តាល ពោលគឺចំនួន ៣៣៥នាក់៕