
ចាប់ពីថ្ងៃស្អែក កម្ពុជានឹងទទួលរងឥទ្ធិពលពីសម្ពាធទាបខ្សោយ ធ្វើឱ្យមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន
ថ្ងៃចេញផ្សាយៈ February 7, 2023
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ កម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ដែលធ្វើឱ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច។
តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C។
តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕