ព័ត៌មានជាតិ

មេតុងទីនអនឡាញ អឿន ម៉ូលីកា ប្រកាស​ក្ស័យធន ក្រោយ​ជំពាក់​កូនតុងទីនជុំទិស

ភ្នំពេញ – មេតុងទីនអនឡាញដ៏ល្បីល្បាញ អឿន ម៉ូលីកា ដែលធ្លាប់តែបង្ហោះលុយរាប់លានដុល្លារក្រាលដេកពេលនេះបានប្រកាសក្ស័យធនហើយបន្ទាប់ពីជំពាក់លុយកូនតុងទីនជុំទិស។

អ្នកស្រី អឿន ម៉ូលីការ បានបង្ហោះលើហ្វេសបុករបស់អ្នកស្រីកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ភាពរលំរលាយរបស់អ្នកស្រីត្រូវបានឧបត្ថម្ភដោយកូនតុងទីនដែលរត់បាត់មិនខ្ចីបង់លុយតុងទីនបន្ត ធ្វើឱ្យអ្នកស្រីត្រូវបង្ខំចិត្តលក់ឡាន លក់ផ្ទះសម្បែង សងបំណុលកូនតុងទីនផ្សេងទៀត។

អ្នកស្រីសរសេរថា៖ «ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែលហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំនិងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ»។

អ្នកស្រីស្នើដល់មហាជនឈប់ជេរ វាយប្រហារលើអ្នកស្រីទៀត ព្រោះអ្នកស្រីថាគ្មានអ្នកណាចង់ធ្លាក់ខ្លួនដល់ចំណុចនេះទេ។

គួរឱ្យដឹងផងដែរ អ្នកស្រី អឿន ម៉ូលីកា គឺជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីមួយនៅកម្ពុជា នាងមានភាពល្បីល្បាញខ្លាំងនៅពេលដែលនាំមហាជនលេងតុងទីនក្បាលរាប់រយ រហូតដល់រាប់ម៉ឺនដុល្លារ។ ពេលជោគជ័យនាងបានបង្ហោះសំញ៉ែងលុយជាច្រើនលានដុល្លារក្រាលដេកដើម្បីជាឧសថព្យាបាលជំងឺផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *