ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ប្រធានាធិបតីអាមេរិក ផ្ញើលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ភ្នំពេញ ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមសារលិខិត លោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់កម្ពុជាថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវ ព្រះរាជណាចក្រ ដែលប្រកប ដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»។