ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

រដ្ឋមន្ត្រីការពារជាតិមហាអំណាចចិន និងអាមេរិក គ្រោងជួបពិភាក្សាគ្នានៅកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាបើសិនជាគ្មានអ្វីប្រែប្រួលរដ្ឋមន្ត្រីការពារជាតិចិន និងជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងទឹកដីខេត្តសៀមរាបប្រទេសកម្ពុជា។

ថ្លែងក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាជំនួបនេះនឹងធ្វើឱ្យកម្ពុជាជាកន្លែងដែលមហាអំណាចទាំងពីរចរាចរដែលនឹងធ្វើឱ្យស្ថានភាព ស្ថិរភាព និងសន្ដិភាពអាចកើតមានឡើងបាន។

សម្ដេចតេជោ សង្ឃឺមថា រដ្ឋមន្ត្រីទាំងពីរនឹងសម្របសម្រួលគ្នាក្នុងកិច្ចប្រជុំនេះ៕