ព័ត៌មានជាតិ

ក្រុមហ៊ុន ទ្រី ភាព ទទួលបានសិទ្ធិអភិវឌ្ឍកោះត្បាល់

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៨ធំៗ លើទុនវិនិយោគសរុបជិត៩០លានដុល្លារអាម៉េរិក ដែលក្នុងនោះមានក្រុមហ៊ុន ទ្រី ភាព មួយដែលសម្បូរដោយរឿងអាស្រូវបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ត្រូវបានអនុញ្ញាតិ​ឲ្យ​អនុវត្ត​គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាម៉េរិក។

គម្រោង​អភិវឌ្ឍន៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់ថា អាចបង្កើតការងារបានចំនួន១០៥កន្លែង។

សូម​រំលឹក​ផង​ដែរ​ថា ក្រៅពី កោះត្បាល់ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទើប​អនុម័ត​ឱ្យ​ក្រុមហ៊ុន ទ្រី​ភាព កោះទន្សាយ រី​ស៊​ត​នេះ កាលពី​ឆ្នាំ ២០១៩​កន្លងទៅ ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​កោះទន្សាយ​រហូត ៥០​ឆ្នាំ ដោយ​ចំណាយ​ទុនវិនិយោគ​រហូត ១៣០​លាន​ដុល្លារ ហើយ​នៅ​បច្ចុប្បន្ន​នេះ​កំពុងតែ​ដំណើរការ​អភិវឌ្ឍន៍​គម្រោ​ង​ក្រុមហ៊ុន​របស់ខ្លួន ដែលមាន​បំណង​បង្កើត​ទីក្រុង​រណប​ថ្មី​មួយ​នៅ​ខេត្ត​កែប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *