ព័ត៌មានជាតិ

ទឹកស្ទឹង​នៅ​ក្នុងក្រុងពោធិ៍សាត់ហក់​ឡើង​ជិត​ដល់​កំពស់​ឲ្យ​ប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹង​នៅ​រសៀល​ថ្ងៃព្រហស្បត្តិ៍នេះថា ស្ថានភាពកំពស់ទឹកសឹ្ទងពោធិ៍សាត់ គឺនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កំពស់ ៤.៩៨ម ដែលកំពស់ទឹកប្រុងប្រយ័ត្ន ៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថានៅថៃ្ងទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖

១.កំពស់ទឹកសឹ្ទង,ទន្លេ ៖

-សឹ្ទងពោធិ៍សាត់ កំពស់ទឹក ៤.៩៨ម , កំពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម

-សឹ្ទងក្រវាញ កំពស់ទឹក ៤.៣៣ម, កំពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម

-សឹ្ទងវាលវែង កំពស់ទឹក ១.៨០ម, កំពស់ទឹកប្រុងប្រយ័ត្ន ៩.០០ម

នៅស្រុកភ្នំក្រវាញទឹកបានរក្សាកំពស់លំនឹងគឺ ៤.៣៣ម និងនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កំពស់គឺ ៤.៩៨ម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *