ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពង់​ស្ពឺ​ ទិញម៉ូតូស៊េរីឆ្នាំ២០២២ ជូនសិស្សបាក់ឌុប​ជាប់និទ្ទេស​ A ចំនួន​ ៣៣នាក់​

លោក​ វ៉ី​ សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ​ បានទិញរួចហើយ​នូវម៉ូតូទំនើបស៊េរីឆ្នាំ​២០២២ចំនួន៣៣គ្រឿង ដើម្បីផ្តល់ជូនសិស្សជាប់និទ្ទេស A របស់ខេត្តកំពងស្ពឺចំនួន៣៣នាក់។

តែយ៉ាងណាក៏ដោយ តាមរយៈ​បណ្តាញសង្គម លោក វ៉ី សំណាង ក៏​បានសុំទោស​ចំពោះ​សិស្សជាប់និទ្ទេស A ដែលលោកធ្លាប់បានសន្យាថា នឹងទិញម៉ូតូ Zoomer X ប៉ុន្តែ​ដោយ​គ្មាន Zoomer X លោក​ក៏​ជំនួស​ដោយ​ម៉ុតូ beat ស៊េរីឆ្នាំ​២០២២វិញ។

​«កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *