ពលរដ្ឋមីយ៉ានម៉ា ១៥២នាក់បន្តរត់ចូលដីថៃដោយខុសច្បាប់ ដើម្បីរកការងារធ្វើ
ជនជាតិមីយ៉ាន់ម៉ា ១៥២នាក់ត្រូវបានចាប់ខ្លួនក្រោយឆ្លងចូលទឹកដីថៃដោយខុសច្បាប់ក្នុងខេត្តកញ្ចណៈបុរី (Kanchanaburi) កាលពីថ្ងៃព្រហស្បតិ៍ទី១៣ រីឯ ១៧នាក់ផ្សេងទៀតត្រូវបានរកឃើញនៅលើទូក នៅឯសមុទ្រនៃទីក្រុងរ៉ាណង (Ranong)។
កងទាហានព្រំដែន ប៉ូលីសថៃបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាដែលលួចឆ្លងចូលដីថៃពីប្រាំបីទីតាំងផ្សេងគ្នាក្នុងតំបន់បានកែវ(Ban Kao) និងតំបន់បងទី(Bong Tee) នៃស្រុកសៃយ៉ុគ(Sai Yok)។
តាមកាសែតបាំងកកប៉ុស្តិ៍បានចុះផ្សាយ មានមនុស្ស ១៥២នាក់មានស្រ្តី ៧២នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកនាំផ្លូវ ៣នាក់ជាមួយយានជំនិះ ៣គ្រឿងប្រើប្រាស់ដើម្បីដឹកជញ្ជូន។
ក្រោយការស៊ើបសួរ ពួកគេបានបញ្ជាក់ថា ខ្លះមកពីទីក្រុងដាវៃ(Dawei) ទីក្រុងបាហ្គូ(Bago) ទីក្រុងរ៉ាឃីន(Rakhine) និងទីក្រុងម៉ាឡាំយីន(Mawlamyine) ហើយស្វែងរកការងារក្នុងទីក្រុងបាំងកក ខេត្តសមុទ្រសាខន(Samut Sakhon) ខេត្តផាថុមថានី(Pathum Thani) ខេត្តរ៉ាឆាបុរី(Ratchaburi) ខេត្តណាខនផាថុម(Nakhon Pathom) និងខេត្តសុងក្លា(Songkhla)។
ដោយឡែក នៅទីក្រុងរ៉ាយ៉ង(Rayong)ជនចំណាកស្រុកខុសច្បាប់ចំនួន ១៧នាក់មកពីមីយ៉ាន់ម៉ាត្រូវបានចាប់នៅសមុទ្រលើទូកកន្ទុយវែង៕