ព័ត៌មានជាតិ

ក្រុងសៀមរាប នឹង​ដាក់ជា​តំបន់ក្រហម​ក្នុងពេលឆាប់ៗនេះ ព្រោះតែពលរដ្ឋមួយ​ចំនួន​មិន​សហការ

លោក ទៀ សីហា អភិបាល​ខេត្តសៀមរាប បានប្រកាស​នៅលើ​បណ្តាញ​សង្គម​កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសារ ដោយ​បន្តនាំឲ្យ​ឆ្លងជំងឺកូវីដ១៩ដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។

ជាមួយ​គ្នា​នេះដែរ លោកអភិបាល​ខេត្ត ក៏​សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៦៩៣នាក់ ក្នុងនោះ​ករណីនាំចូលពីក្រៅប្រទេស​មាន​ចំនួន ១១២នាក់ ដែល​ចំនួនករណីឆ្លងថ្មីនេះ បានបង្ហាញថា មានការងើបឡើងវិញ នៃករណីឆ្លង ក្រោយពីបានថមថយ​អស់​មួយ​រយៈ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *