គ្រូពេទ្យចុះយកសំណាកនៅភូមិអណ្តូង សង្កាត់គោករការ ៩១៤នាក់ រកឃើញវិជ្ជមាន ៤៣នាក់
កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកមនុស្សចំនួន ៩១៤នាក់ នៅចំណុចភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយមានការសង្ស័យថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ប្រភេទដែលតា។
តាមលទ្ធផលដែលបង្ហាញនៅព្រឹកថ្ងៃនេះបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋទាំង ៩១៤នាក់ដែលបានយកសំណាក គេបានរកឃើញវិជ្ជមានចំនួន ៤៣នាក់។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យបានស្នើដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕