សង្គម

ណែនាំ២លើកហើយមិនស្តាប់ អាជ្ញាធរចុះបិទអាហារដ្ឋាន ឬស្សីផ្អែម ឃាត់ខ្លួន​មនុស្ស​ជាង១រយនាក់

កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះទៅ​បិទទីតាំង អាហារដ្ឋាន ឫស្សីផ្អែម មានទីតាំងស្ថិត​នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពីបានធ្វើ​ការ​ណែនាំ អប់រំ ចំនួន ២លើក ស្តីពីវិធានការរដ្ឋបាលរបស់អាជ្ញាធរ តែអាហារដ្ឋាននេះ មិនអនុវត្តតាម។

បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចក៏ដូចអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះបានឡោមព័ទ្ធទីតាំងអាហរដ្ឋានខាងលើ ដោយ​ឃាត់ខ្លួនមនុស្សសរុបប្រហែលជា ១០១នាក់ មានទាំងរថយន្ត មានទាំងម៉ូតូបានជាច្រើនគ្រឿងផងដែរ។

ជាមួយគ្នានេះអាជ្ញាធរក៏បាន​ឱ្យមនុស្សក្នុងហាងទាំងអស់ ធ្វើសំណាក នៅក្នុងបរិវេណ អាហារដ្ឋាន ឫស្សីផ្អែម ព្រមទាំងកាត់ស្លាកយីហោចេញខាងមុខទីតាំងហាង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *