ព័ត៌មានជាតិ

កាំរស្មី UV ឡើង​ដល់​កម្រិត១០ ក្រសួងប្រាប់​ឲ្យ​​ប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និង​ឧតុនិយម​ នៅ​ល្ងាច​ថ្ងៃទី១៧ សីហា ម្សិលមិញ បាន​ជូនដំណឹងថា តាមការស្រាវជ្រាវ​របស់អង្គការ​ឧតុនិយម​ពិភពលោក WMO បានបង្ហាញថា នៅ​តំបន់​ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១នេះ នឹង​ទទួល​រង​នូវ​ឥទ្ធិពល​កាំរស្មី​ព្រះអាទិត្យ UV ដែលមាន​សន្ទស្សន៍​កើន​ឡើង​ដល់កម្រិត ១០ ដែលជា​កម្រិត​ឲ្យ​មានការប្រុងប្រយ័ត្ន នៅ​ចន្លោះ​ពីម៉ោង​១០ព្រឹក ដល់ម៉ោង ២រសៀល។

បើតាមក្រសួងថា ការកើនឡើង នៃសន្ទស្សន៍​កាំរស្មីព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មានហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​រុក្ខ​ជាតិ ដូច្នេះ​សូម​សាធារណជនទាំងអស់ បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ខាងលើនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *