ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនឹងចែកអំណោយជូនប្រជាពលរដ្ឋ​​ រងគ្រោះទឹកជំនន់ចំនួន ៦២១គ្រួសារ ..!!

ក្រុងប៉ោតប៉ែត ៖ ពិធីសំណេះសំណាល សួរសុខទុក្ខនឹងចែកអំណោយដល់ប្រជាពលរដ្ឋ​​ រងគ្រោះទឹកជំនន់ និង ក្នុង ខេត្តបន្ទាយមានជ័យ ចំនួន៦២១គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន. អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ។
នៅរសៀលថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន. អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខនឹងចែកអំណោយដល់ប្រជាពលរដ្ឋ​​ រងគ្រោះទឹកជំនន់ ចំនួន៦២១ ក្នុងនោះប្រជាពលរ ក្រុងប៉ោយប៉ែតចំនួន៤៥១និងប្រជាពលរដ្ឋ មកពីស្រុកអូជ្រៅ១៦១ គ្រួសារ និង គ្រួសារសពជនរងគ្រោះដោយសាទឹកជំនន់៩គ្រួសារ ។ អមដំណើរ ដោយ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត.ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ .ឯកឧត្ដម ង៉ោ ម៉េងជ្រួនអភិបាលរង ខេត្តបន្ទាយមានជ័យ .​ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ . ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ . លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទី ប្រធាន អនុប្រធានការិយាល័យ អង្គភាព ក្រុមការងារ ជំុវិញ ខេត្ត និងក្រុងប៉ោយប៉ែត ជាច្រើនរូបផងដែរ ។
​ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នាពេលកន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា នៅក្រុងប៉ោយប៉ែត និងស្រុកអូជ្រៅ រួមទាំងស្រុកផ្សេងៗទៀត​​ ក្នុងខេត្តបន្ទាយមានជ័យ
បានរងគ្រោះដោយទឹកជំនន់ បណ្ដាលឱ្យជន់លិចផ្លូវ និងផ្ទះសម្បែង ប្រជាពលរដ្ឋមួយចំនួន ។ក្រោយពីទទួលដំណឹងអាជ្ញាធរមូលដ្ឋាន បានរំដោះប្រជាពលរដ្ឋ មកនៅលើទីទួលសុវត្ថិភាព​ បណ្ដោះអាសន្នសិនរងចាំទឹកស្រកវិញ ។
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន. អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ
ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន
អង្ករ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ផងដែរ។