រយៈពេលបីថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន- វៀតណាម មានអគ្គិភ័យឆាប់ឆេះ នៅទូទាំងប្រទេសមានចំនួន ៨ករណី

​ក្នុងរយៈពេលបីថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម មានអគ្គិភ័យឆាប់ឆេះនៅទូទាំងប្រទេសមានចំនួន ៨ករណីដែលរួមមាន៖ ​ រាជធានីភ្នំពេញមានចំនួន ២ករណី, បាត់ដំបង ២ករណី, ត្បូងឃ្មំ ១​ករណី, កំពង់ចាម ១ករណី, សៀមរាប ១ករណី និងកំពង់ធំ ១ករណី ។

ទី១ រាជធានីភ្នំពេញ​ ករណីទី១-បានកើតទ្បើងឡើងនៅចំណុច ផ្ទះលេខ C១០-C១២ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។ ម្ចាស់ទីតាំងឈ្មោះ​ Chang guanbin ភេទ ប្រុស អាយុ ៥២ ឆាំ្ន ជនជាតិចិន មុខរបរ​ ម្ចាស់ក្រុមហ៊ុ​ន​ មូលហេតុ បណ្តាល​មក​ពី​ ដុតធូកសែនបង្ករជាអគ្គីភ័យ ឆេះខូចខាតហឹងកុងម៉ា​ ម៉ាសុីនត្រជាក់កៅអីតុ​ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ករណីទី២​ កើតឡើងនៅចំណុច ផ្ទះលេខG០៤ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ​។ មូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គីសនី។

ទី២ បាត់ដំបង ករណីទី១-កើតឡើងវេលាម៉ោង ១២:៣​០​ នាទីថ្ងៃត្រង់​ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣​ នៅចំណុច ក្រុមទី១១ ភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង ​​បណ្តាលឱ្យឆេះផ្ទះទាំងស្រុងចំនួន​ ០១ខ្នង​ មានទំហំ​ ០៨×០៩​ មែត្រ​ សង់ពីឈើប្រក់ស័ង្កសីជញ្ជាំងឈើ ម្ចាស់ផ្ទះឈ្មោះ ហេង​ វិច​ ភេទ​ ស្រី​ អាយុ​ ៧២​ ឆ្នាំ មូលហេតុ​ បណ្តាល​មក​ពី​ផ្ទុះសេខ្សែភ្លើង សម្ភារៈ​ខូចខាត​ ផ្ទះ​បាយ ទូដាក់សំលៀកបំពាក់​ ០៤ទូ គ្រែ​ ០២ និងក្តាងឿ​ ០១ លុយ​ចំនួន​ ០៣​ លានរៀល ខ្សែកផ្លាទីនចំនួន​ ៥ជី។ ករណីទី២-កើតឡើងនៅវេលាម៉ោង ០៥:៣០​ ព្រឹក​ នាទី ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ​២០២៣ ក្រុមទី៣០ ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភា​រៈ ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៣០០០ដុល្លា​ មូលហេតុ​​ ស្ថិតក្នុងការស្រាវជ្រាវបន្ត។

ទី៣ ខេត្តត្បូងឃ្មុំ​ កើតឡើងនៅវេលាម៉េាង​ ១៩:២០​ នាទីយប់​ នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចជួរម៉ាត់ទន្លេ ភូមិទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បណ្តាលអោយខូចខាតផ្ទះមួយខ្នងដំបូលស័ង្កសី ជញ្ជាំងក្តាទាំងស្រុង និងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ម្ចាស់ផ្ទះ ឈ្មោះ​ ទលល័ស ស្រៃណុប ភេទ ស្រី អាយុ​ ៧២​ ឆ្នាំ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ទី៤​ខេត្តកំពង់ចាម កើតឡើងនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលអោយឈ្នះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងរួមមាន៖ ទី១.​ ផ្ទះឈ្មោះ គុជ ខា ភេទ​ ប្រុស​ អាយុ ៦៤ ឆ្នាំ ​សម្ភារះខូចខាតមានប្រាក់ចំនួន ១០០០​ ដុល្លារ​ ម៉ាស៊ីនច្រូតស្រូវខ្នាតតូចចំនួន​ ០១​ គ្រឿង គោយន្តកន្ត្រៃ​ ០១​ គ្រឿង ម៉ាស៊ីនម៉ាស៊ូត ០១​ គ្រឿង ម៉ាស៊ីនសាំង ០៤​ គ្រឿង គ្រឿងឈើ ០៥​ ម៉ែត្រគូប និងសម្ភារះផ្សេងៗទៀត។ ទី២.​ ផ្ទះឈ្មោះ ចន ណុល ភេទ​ ស្រី អាយុ ៧២ ឆ្នាំ ខូចខាតទាំងស្រុង​ អស់​ប្រាក់​ ០២​ ចំនួនលានរៀល​ ទូរទឹកកក ០១​ គ្រឿង​ ទូរឈើ ០៤​ គ្រឿង​ គ្រែជើងគ្រុឌ ០២​ សម្ភារះផ្ទះបាយ និងសំលៀកបំពាក់មួយចំនួន​ ។​ ទី៣.​ ផ្ទះឈ្មោះ យ៉ុង វ៉ុន ភេទ​ ប្រុស អាយុ ៥៣​ ឆ្នាំ ខូចខាតទាំងស្រុង​ អស់​ប្រាក់ដុល្លារចំនួន​ ២០០០​ ដុល្លារ​ ទូរឈើ ០៣​ គ្រែឈើ ០១តុបេង ០១​ កៅអីតុកតា ១៥​ គ្រាប់​ សាឡុង ០១ ឈុត​ ។ មូលហេតុ បណ្តាលមកពីភ្លើងចង្ក្រានមកពីផ្ទះទី១។

ទី៥ ខេត្តសៀមរាប កើតឡើងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ករណីអគ្គីភ័យឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​ស្ថិតនៅចំណុច ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ត​សៀមរាប​ ម្ចាស់ទីតាំង​ឈ្មោះម៉ៃ ចាន់ណា ភេទ​ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ​ លក់ដូរ​ ។សម្ភារៈ​ឆេះអស់ប្រេងសាំងចំនួន ៤០០ លីត្រ​និងសម្ភារៈកន្លែងលក់ដូរមួយចំនួន។មូលហេតុ បណ្តាល​មក​ពី​រថយន្ត​របស់ក្រុមហ៊ុនសាំងតេលា បានមកធ្វេីការចាក់បញ្ចូល​ឥន្ធនៈ​ក្នុងស៊ីតែនបណ្តាលអោយមានការឆ្លងឆាបឆេះជាអណ្តាតភ្លេីងតែម្តង ។

នឹងទី៦ ខេត្តកំពង់ធំ កើតទ្បើងនៅវេលាម៉ោង​ ០៩:៤​០​ នាទីព្រឹក​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅភូមិត្រល់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្ត​កំពង់​ធំ​ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងរួមមាន​ឈ្មោះ​​ ៖ទី១.​ ម្ចាស់ផ្ទះឈ្មោះ បួយ គឹមផា ភេទ​ ប្រុស​ អាយុ​ ៦​០​ ឆ្នាំ ឆេះអស់ទាំងស្រុង​ សម្ភារៈខូចខាត ហង្សតេចំនួន​ ០២​ គ្រឿង ទូរចំនួន​ ០៣​ គ្រឿង​ តុចំនួន​ ០៤ ក្រែចំនួន​ ០២​ គ្រឿង​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត​ ។​ ទី២.​ ម្ចាស់ផ្ទះឈ្មោះ យ៉េង អឿ ភេទ​ ប្រុស​ អាយុ​ ៥៣​ ឆ្នាំ​ សម្ភារៈខូចខាត់ ម៉ូតូចំនួន​ ០១​ គ្រឿង​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត​ ។ ទី៣.​ ម្ចាស់ផ្ទះឈ្មោះ ណែ សុខហេង ភេទ​ ប្រុស​ អាយុ​ ៥៣​ឆ្នាំឆេះផ្ទះធ្វើអំពីថ្មដំបូលប្រក់ក្បឿងខូចខាតសម្ភារៈរួមមានឆេះដំបូលខាងលើអស់៣០%។ មូលហេតុមកពីពីឆ្លងចរន្ត​អគ្គិសនី​៕