ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមានការភ្ញាក់ផ្អើល ខណះ មាន (គ្លីនិកសុខាប៉ោយប៉ែត-ម្ចាស់ឈ្មោះ វេជ្ជបណ្ឌិត វ៉ាន់ ចេស.).ដាក់សេរ៉ូម ឲ្យស្ត្រី ម្នាក់ស្លាប់

ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា -កាលពីថ្ងៃទី ២០ខែ វិច្ឆិកាឆ្នាំ ២០១៩ នៅវេលាម៉ោង ២២និង២៥នាទីយប់-មាន ស្រ្តីម្នាក់បានស្លាប់នៅ គ្លីនិកឯកជន មួយមានឈ្មោះគ្លីនិកសុខាប៉ោយប៉ែត វេជ្ជបណ្ឌិត វ៉ាន់ ចេស. ស្ថិត នៅភូមិបាលិលេយ្យ១សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។
សពរងគ្រោះមានឈ្មោះ ទេព ចន្តា ភេទស្រីអាយុ៤០ឆ្នាំមានទីលំនៅភូមិ ព្រៃព្រិចសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសាច់ញញាតិនៃ សពប្រាប់ថា នៅមុនកើតហេតុ​ ស្ត្រីរងគ្រោះមានអាការៈអស់កម្លាំង គ្រានោះសាច់​ញាតិបានដឹកទៅពេទ្យ គ្លីនិកខាងលើ​ ពិនិត្យរួចពេទ្យបានដាក់សេរ៉ូមឲ្យអស់ប្រហែលពីទៅបី សេរ៉ូម។
មួយសន្ទុះក្រោយមក​ ស្ត្រីជាអ្នកជំងឺមានសភាពមិនស្រួលបែក ពពុះមាត់ធ្ងន់ធ្ងរ ស្រាប់តែខាងពេទ្យឯកជនមួយ នេះដឹកស្ត្រីរងគ្រោះទៅមន្ទីពេទ្យ បង្អែកដីថ្មី ក្រុងប៉ោយប៉ែត។
លុះរហូតមកដល់វេលាម៉ោង២៣ និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា.. ស្ត្រីអ្នកជំងឺបានដាច់ខ្យល់ផុតដង្ហើម ផងដែរ។
(ពាក់ព័ន្ធនិងករណីខាងលើ គេហទំព័រ.plnews ពុំអាចសុំការបំភ្លឺពីម្ចាស់ គ្លីនិក បានទេ ដោយពុំមានលេខទូរស័ព្ទ…?