ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវចុះហត្ថលេខាសាងសង់ រវាង​ក្រសួងសាធារណការ និង​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន

ភ្នំពេញ- ទីបំផុត​ទៅ​កិច្ច​ព្រមព្រៀងក្របខណ្ឌសម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់ពីភ្នំពេញ ទៅ​ក្រុងបាវិត​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បាន​ចុះហត្ថលេខា​ហើយ នៅព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២២ រវាងក្រសួងសាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ណិង​ថ្នល់ចិន (CRBC)។

បើតាម​ការ​បញ្ជាក់របស់​មន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែល​មានប្រវែង​សរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះចេញពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕