ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

មកដឹងតម្លៃធ្វើដំណើរ​លើ​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយ​ចប់ខែតុលានេះ..

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីព្រឹក ខាងមុខនេះតទៅ។

សូមបញ្ចាក់ថា៖ សេវាធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនយើងខ្ញុំនឹងបញ្ចុះតម្លៃសេវាធ្វើដំណើរ២០% ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។