ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកបាទី និងនាយករដ្ឋបាល

នៅព្រឹកថ្ងៃ អង្គារ ទី ១៨ ខែ តុលា ឆ្នាំ ២០២២ រដ្ឋបាលស្រុកបាទី បានរៀបចំពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកបាទី ចំនួន០២ រូប និងនាយករដ្ឋបាល០១ រូប ដោយពិធីនេះស្ថិតនៅក្រោមអធិបតីភាព លោក លី សាវេត អភិបារង នៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញ ចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុកលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ ជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ស្មៀនឃុំ ទូទាំងស្រុកបាទី ផងដែរ។

សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក ឡោ ជំនិត និងលោក រៀម វណ្ណវី ជាអភិបាលរង នៃគណៈអភិបាលស្រុកបាទី និងតែងតាំង លោក ប៉ែន ជិនតុលា ជានាយករដ្ឋបាល នៃស្រុកបាទីថ្មី៕