ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ឱកាសការងារសម្រាប់យុវជន នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ២០១៩»

ភ្នំពេញ ៖ចាប់ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ”ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ២០១៩” នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

នេះជាឱកាសដ៏ល្អបំផុតសម្រាប់យុវជនដែលកំបុងរកការងារធ្វើ។ ឱកាសការងារល្អៗគ្រប់ប្រភេទជាង ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង ១៥០ កំពុងរងចាំយុវជន យុវនារី ក៏ដូចជានិស្សិតរបស់យើង នៅក្នុងពិព័រណ៍ការងារប្រចាំនេះ។

នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីស្តីពីមុខរបរ និងការងារក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវដំណើរការទីផ្សារការងារ កាត់បន្ថយភាពមិនស៊ីគ្នារវាងតម្រូវការ និងការ ,ផ្គត់ផ្គង់កម្លាំងពលកម្ម ,បង្កើនប្រសិទ្ធភាពទីផ្សារការងារ, អប់រំបណ្តុះបណ្តាលជំនាញ,និងការផ្តល់នូវព័ត៌មានទីផ្សារការងារជាដើម ដើម្បីទទួលបានការងារសមរម្យ, បង្កើន ប្រាក់ ចំណូល លើកកម្ពស់ជីវភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្មួយៗយុវជន យុវនារីអាចត្រៀម CV និងរៀបចំខ្លួនដើម្បីដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗនៅកន្លែងតែងម្តងនៅក្នុងពិពរណ៍ការងារនោះ។ សូមជូនពរក្មួយៗយុវជនទទួលបានការងារធ្វើគ្រប់ៗគ្នា៕