សង្គម

នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញម្នាក់ ផឹកស្រាស្រវឹងបេីករថយន្តបុករបងសាលាពេទ្យ

បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យ នគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ចេញ ពីផឹកស៊ី វិញស្រវឹងទោរទន់ បានបេីករថយន្តមួយគ្រឿង រេចង្កូត ជ្រុលទៅបុក របងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាល​ឲ្យរង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើលទាំងយប់ នៅចំណុច​របង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ផ្លូវ​១៨៣ កែង​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង កាលពីវេលា​ម៉ោង​២២ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា អ្នកបើកបរ​នៅ​តែ​បន្ត​ជាន់​ហ្គា​រថយន្ដ​បន្ថែម​ទៀត ដោយ​មិន​ព្រម​ពន្លត់​ម៉ាស៊ីន​នោះ​ទេ រហូត​ទាល់តែ​មានការ​ផ្អើល​ពី​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ដល់ រួច​នាំ​គ្នា​គ្រា​បុរស​រូប​នោះ​ឡើង​លើ​រថយន្ត​ស៊ី​រ៉ែ​ន ហើយ​ក៏​បើក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាត់​ទៅ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *