សង្គម

ឆេះឃ្លាំងស្តុកកៅអី និងក្តាខៀន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឃ្លាំងស្តុកកៅអីនិងក្តាខៀន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង កាលពីវេលាម៉ោងប្រមាណ ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផ្លូវសហ័ន្ធរុស្សី ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍​និយាយថា ដំបូងគេឃើញឆ្លងចរន្តអគ្គិសនី ផ្ទុះចេញពីឃ្លាំងកើតហេតុខាងលើ រួចបានឆេះឡើងជាអណ្តាតភ្លើង រាលដាលទៅលើក្តាខៀននិងតុចាស់ៗ យ៉ាងសន្ធោសន្ធៅតែម្តង។ បន្ទាប់មកអ្នកមើលការនៅក្នុងសាលាបានទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ ហើយ​ទើបរាយការណ៍ នៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ ។

ក្រោយពីខាងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆេះនៅខណ្ឌទួលគោក ក៏ប្រញាប់បញ្ចេញរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងជួយបាញ់ពន្លត់។

ករណីអគ្គិភ័យនេះ សមត្ថកិច្ច​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៨គ្រឿងទើបរលត់ទៅវិញ , ហើយអគ្គិភ័យឆាបឆេះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងបាត់បង់ជីវិតនោះទេ ដោយ​គ្រាន់តែខូចខាតតែឃ្លាំងស្តុបកៅអីចាស់ៗ និងក្តារខៀនអស់ទាំងស្រុង៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *