សង្គម

បុរសម្នាក់លោតពីលើស្ពានគីហ្សូណា ទៅទើរស្លាប់លើជើងស្ពាន

កំពង់ចាម ៖ បុរសម្នាក់បានស្លាប់គួរឲ្យ​សង្វេគ ក្រោយ​ពីបានលោតពីលើស្ពានគីហ្សូណា ហើយធ្លាក់ទៅទើរលើថាសស្ពាន កាលពីវេលាម៉ោង​ប្រមាណ​៩ព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២នេះ រហូតដល់រសៀល​ទើបសមត្ថកិច្ច​រកឃើញសាច់ញាតិ។

បើតាមការបញ្ជាក់ពីសាច់ញាតិរបស់សាកសពបានឲ្យ​ដឹងថា សពមានឈ្មោះ រស់ ពីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

សាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះពីមុនជាមនុស្សមានសតិល្អប្រក្រតីទេ លុះក្រោយមកគាត់មានសតិមិនប្រក្រតីឡើយ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅផ្ទះ ធ្វើបុណ្យតាមប្រពៃណី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *