សង្គម

ឃាត់ខ្លួនពេទ្យនិងជំនួយការ៤នាក់ពេទ្យ​នៅមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល

ពេទ្យ និង​ជំនួយ​ការពេទ្យ​ចំនួន៤នាក់ នៃមជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល មានទីតាំងស្ថិត​នៅ​សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវ​បានសមត្ថកិច្ចធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់ក្រសួងមហាផ្ទៃ​កាលពីយប់ថ្ងៃទី៥ ធ្នូ តាមពាក្យ​បណ្តឹងរបស់ជនរងគ្រោះ​ដែលបានមក​កែសម្ផស្ស​កន្លងមក។

មុន​នឹង​ធ្វើ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ហើយ​ពេលនោះ​ក៏​មានវត្តមានមេធាវីជាច្រើនរូប ចុះមកដល់ទីតាំងនោះផងដែរដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល តែដោយ​មិន​មាន​ការ​ឯកភាព ទើបពន្យារពេលក្នុងការបន្តនីតិវិធី។

រហូតដល់វេលាម៉ោង ០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នា រវាងកម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ និងមេធាវី ដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន ០៤នាក់(ប្រុស០២នាក់) ប៉ុណ្ណោះ ដែលជាពេទ្យនិងជំនួយការ ដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។

ដោយឡែកបុគ្គលិកនារីៗជាង ១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឱ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *