ព័ត៌មានជាតិ

វិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង រៀបចំការប្រឡងសាកល្បងតាមគំរូថ្មី

ក្រសួងអប់រំ យុវជន និង​កីឡា បាន​ឲ្យដឹងថា នាពេលថ្មីៗនេះ វិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង បានរៀបចំការប្រឡងសាកល្បងតាមគំរូថ្មី ដោយប្រឡងតាមប្រព័ន្ធអនឡាញនៅក្នុងថ្នាក់ សម្រាប់សិស្សថ្នាក់ទី៩និងទី១២ ដែលជាការពង្រឹងសមត្ថភាពសិស្ស សម្រាប់ចូលរួមការប្រឡងថ្នាក់ជាតិ។

គោលបំណងនៃការប្រឡងតាមគម្រូសាកល្បងថ្មីនេះ គឺដើម្បីធានានូវសុក្រិតភាពក្នុងដំណើរការនៃការប្រឡង ការដាក់ពិន្ទុ និងបញ្ជាក់ពីគុណភាពនៃការបង្រៀនតាមប្រព័ន្ធអនឡាញ នាពេលកន្លងមក។

គំរូថ្មីនេះ ត្រូវបានសាកល្បង ដោយសារ សាលាបានឆ្លងកាត់បទពិសោធន៍ រៀបចំការប្រឡងតាមប្រព័ន្ធអនឡាញជាច្រើនលើកមកហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *