ព័ត៌មានជាតិ

សម្តេចក្រឡាហោមស្នើឱ្យបណ្តាអភិបាលខេត្តទាំងអស់ មើលគំរូ ឯកឧត្តម ម៉ៅ ធនិន ក្នុងការ​រកដំណោះស្រាយជូនពលរដ្ឋ

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៃ​​ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យអភិបាលខេត្ត តាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា យកការដោះស្រាយតាមរបៀបវេទិការសាធារណៈ របស់ឯកឧត្តម ម៉ៅ ធនិន ទៅអនុវត្តនៅតាមខេត្តដែលខ្លួនគ្រប់គ្រង។

សម្តេចក្រឡាហោម មានប្រសាសន៍ថា បទពិសោធដែល ឯកឧត្តម ម៉ៅ ធនិន បានធ្វើកន្លងមក សម្តេចមិនហ៊ានឱ្យគណៈអភិបាលខេត្តទូទាំងប្រទេស យកជាធ្វើជាគំរូនោះទេ ប៉ុន្តែសម្តេចស្នើឱ្យខាងខេត្តនានាពិនិត្យមើល តើគួរយកទៅអនុវត្តបានឬទេ។

« បទពិសោធខេត្តពោធិសាត់ ដែលឯកឧត្តម ម៉ៅ ធនិន..ធ្វើ ខ្ញុំមិនហ៊ានថា ឱ្យទៅជាគំរូទូទាំងប្រទេសនោះទេ តែសុំឱ្យខេត្តនានា ពិនិត្យមើល តើអាចយកទៅធ្វើបានទេ..? ចំណុចណាធ្វើមិនបាន យើងកុំធ្វើ តែចំណុចណាធ្វើបាន យើងធ្វើ! តាមអ្វីដែល ម៉ៅ ធនិនបានធ្វើ! ក្នុងមួយសប្តាហ៍មានមួយពេល ឧទាហរណ៍ចឹង! នេះជាកម្មវិធីសម្របសម្រួល ឬដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ…! អ៊ីចឹង..គឺមិនចាំបាច់តែចៅហ្វាយខេត្តធ្វើការដោះស្រាយទេ ប្រធានមន្ទីរ ឬអ្នកពាក់ព័ន្ធដទៃទៀតក៏អាចធ្វើបានដែរ។»

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *