ព័ត៌មានជាតិ

​បិទ​ខ្ទប់ ច្រក​ផ្លូវ​មួយចំនួន ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ដែល​ឆ្លង​រាលដាលមេរោគ​បំប្លែង​ថ្មី ដែល​តា​

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី សម្រេច​បិទ​ខ្ទប់ ច្រក​ផ្លូវ​មួយចំនួន ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែល​ឆ្លង​រាលដាល មេរោគ​បំប្លែង​ថ្មី ដែល​តា (Delta) ។​

ការបិទខ្ទប់នេះមាន​រយៈពេល ៧ ថ្ងៃ ចាប់ពី ម៉ោង​សូន្យ ថ្ងៃទី​១៧ ដល់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​»​។​

ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់ រាល់​ការចេញ​-​ចូល និង​រាល់​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ លើកលែងតែ​ករណី​ចំ​បាច់ ដូចខាងក្រោមៈ​

-​ការចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់​។​

-​ការចេញ​-​ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ របស់​អាជ្ញាធរ​មូលដ្ឋាន​

-​ការវិលត្រឡប់​ទៅ​លំនៅឋាន ឬ ទី​សំណាក់​របស់ខ្លួន​វិញ​របស់​បុគ្គល ដែល​បានបញ្ចប់ ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​ចេញ ពី​មន្ទីរពេទ្យ ឬ កន្លែង​សម្រាក​ព្យាបាល​ចូលក្នុង ទីតាំង​បិទ​ខ្ទប់ ដោយ​មានការ​សម្រប សម្រួល របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​។​

-​ការចេញ​-​ចូល និង​ការជួបជុំ​របស់ បុគ្គលិក​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ សុខាភិបាល ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ និង​កាត់​ផ្ដាច់ការ ឆ្លង​រាលដាល នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​។​

-​ការចេញ​-​ចូល និង​ការជួបជុំ​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ផ្គត់​ផ្គត់​គ្រឿងឧបភោគ -​បរិភោគ ចាំបាច់ ក្នុងអំឡុងពេល​បិទ​ខ្ទប់​។​

-​ការចេញ​-​ចូល និង​ការជួបជុំ​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ ឯកភាព​រដ្ឋបាល គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​

​សេចក្តីសម្រេច​ដដែល បានបញ្ជាក់​ថា រាល់​ការចេញ​-​ចូល និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ដែល​ត្រូវបាន​លើកលែង ខាងលើនេះ ត្រូវអនុវត្ត​វិធានការ សុវត្ថិភាព ផ្នែក​សុខាភិបាល ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ា​សកាត​ព្វ កិច្ច​រក្សា គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្តៅ និង​ត្រូវអនុវត្ត តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ជាពិសេស​ត្រូវ​ប្រកាន់ ខ្ជាប់​ជានិច្ច នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *