អន្តរជាតិ

ផ្ទុះ power bang នៅលើយន្តហោះពីតៃវ៉ាន់ មក​សឹង្ហបុរី របួសអ្នកដំណើរ២នាក់

សិង្ហបុរី – អ្នកដំណើរពីរនាក់បានរងរបួស បន្ទាប់ពី power bang របស់ពួកគេ​បាន​ផ្ទុះ និង​ឆាបឆេះនៅលើយន្តហោះរបស់ក្រុមហ៊ុន Scoot ដែល​កំពុងត្រៀម​ហោះហើរពីទីក្រុងតៃប៉ិ ទៅប្រទេសសិង្ហបុរីភ្លាមៗ កាលពីយប់ថ្ងៃអង្គារ (១០ មករា)។

ក្រុមហ៊ុនអាកាសចរណ៍ Scoot បាននិយាយ ថា “ជើងហោះហើរ Scoot TR993 ដែលគ្រោងហោះហើរ​ពីទីក្រុងតៃប៉ិទៅកាន់ប្រទេសសិង្ហបុរីនៅវេលាម៉ោង​៧យប់ថ្ងៃទី ១០ ខែមករា បានត្រលប់មកច្រកទ្វារវិញ បន្ទាប់ពី power bank សាកថ្មទូរស័ព្ទរបស់អតិថិជនបានឡើងកំដៅខ្លាំង” ។

យោងតាមក្រុមហ៊ុន​ Scoot ម្ចាស់ power bank និងដៃគូរបស់គាត់បានរងរបួស​ដោយ​រលាកតិចតួចដល់ម្រាមដៃរបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យន្តហោះ Scoot កំពុងតែត្រៀម​ក្នុងការហោះឡើងនៅអាកាសយានដ្ឋាន Taoyuan ក្នុងទីក្រុងតៃប៉ិ តែត្រូវ​អាជ្ញាធរអាកាសយានដ្ឋានជូនដំណឹងថា មានភ្លើងឆេះក្នុងកាប៊ីននៅម៉ោងប្រហែល ៧ និង៤០នាទីយប់។

អ្នកពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅភ្លាមៗ ហើយយន្តហោះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅច្រកទ្វារវិញ បន្ទាប់ពីភ្លើងត្រូវបានពន្លត់។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ប្រតិបត្តិការហោះហើរ និងចុះចតនៅព្រលានយន្តហោះ Taoyuan នោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *