សង្គម

ករណីឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់

បន្ទាយមាន័យ ៖ ព័ត៌មានបឋមគិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ ហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ ។

សូមបញ្ជាក់ថា ករណីអគ្គីភ័យឆេះអគារកាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូហ្គ្រេនដាយ ម៉ិន ស៊ីធី ស្ថិត​នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជា ង ១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យ​ដឹងថា អគ្គិភ័យបានឆេះពីក្រោមឡើងទៅលើចំណុចមួយនៃសាលភ្ញៀវលេងល្បែងនៃកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *