ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ជនជាតិចិនបើករថយន្ត​ទំនើ​ប​បុករះ​កន្លែង​លក់បន្លែនៅ​ច្បារអំពៅ របួសមនុស្ស​១០នាក់

កាលពីម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិនម្នាក់ បានបើករថយន្ត​ស៊េរី​ទំនើប​បុក​រះ​ម៉ូតូ និង​កង់បីជាច្រើន​នៅ​កន្លែង​លក់បន្លែ​តាម​ចិញ្ចើម​ផ្លូវ ក្នុង​សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយបណ្តាលឱ្យមនុស្ស​ឋប្រមាណ ១០នាក់រងរបួសធ្ងន់ និងស្រាល។

លោក បេង ដាណារ៉ា ស្នងការរងទទួលដឹកនាំអធិការខណ្ឌច្បារអំពៅ បានឲ្យ​ដឹងថា ក្រោយពីមានហេតុការណ៍បុករះលើពលរដ្ឋដែលជាម្ចាស់អាជីវករលក់បន្លែនៅខណ្ឌច្បារអំពៅភ្លាមៗ អាជ្ញាធរបានឃាត់​ខ្លួនបុរសជនជាតិចិនរូបនោះ ហើយ​បញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំ និងអនុវត្តតាមផ្លូវច្បាប់។

ចំណែក​ពលរដ្ឋដែលរងរបួសត្រូវបានពលរដ្ឋផ្សេងៗបញ្ជូនទៅសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យ៕